វគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំនៅប្រទេសជប៉ុនសម្រាប់យុវជនអាស៊ាន ( IATSS )
ថ្ងៃផុតកំណត់ 30 ខែមិថុនា ឆ្នាំ២០១៦
វេទិកា IATSSនេះ បង្កើតឡើងក្នុងគោលបំណងអភិវឌ្ឍអ្នកដឹកនាំជំនាន់ថ្មីសម្រាប់ទ្វីបអាស៊ី ដោយផ្តល់នូវសមត្ថភាពដ៏ច្បាស់លាស់ ដោយផ្តល់ ជាកន្លែងដែលអ្នកអាជីពវ័យក្មេងអាចជួបជុំគ្នា ដើម្បីផ្តល់ឲ្យពួកគាត់នូវឱកាសស្វែងយល់ពីប្រទេសនីមួយៗតាមរយៈ សិក្ខាសាលា ទស្សនកិច្ចសិក្សា ការសិក្សាជាក្រុម និងការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេស ក្នុងតំបន់អាស៊ាន និងប្រទេសជប៉ុន ក្រោមបាវចនា ការគិត និងការសិក្សាជាមួយគ្នា។
កាលបរិច្ឆេទដូចខាងក្រោម៖
- វេទិកាលើកទី៥៧ នឹងប្រព្រឹត្តទៅនៅខែ ឧសភា - កក្កដា ឆ្នាំ២០១៧
- វេទិកាលើកទី៥៨ នឹងប្រព្រឹត្តទៅនៅខែ កញ្ញា - វិច្ឆិកា ឆ្នាំ២០១៧
សំរាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.moeys.gov.kh