Blogger Tips and TricksLatest Tips And TricksBlogger Tricks

ធនាគារ CIMB ផ្តល់អាហារូបករណ៍អាស៊ានដល់និស្សិតកម្ពុជា

ភ្នំពេញ៖ ធនាគារ CIMB ដែលជាធនាគារអន្តរជាតិមួយក្នុងតំបន់អាស៊ានបានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០ កន្លែងមកដល់និស្សិតក្នុងប្រទេសអាស៊ានចំនួនប្រាំ (កម្ពុជា ឥណ្ឌូណេសីុ ម៉ាឡេសីុ សិង្ហបុរី និងថៃ) និស្សិតដែលទទួលបានអាហារូបករណ៍អាចជ្រើសរើសសាកលវិទ្យាល័យល្បីឈ្មោះណាមួយក្នុងតំបន់ដើម្បីសិក្សា។

យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ CIMB បន្ថែមទៅលើអាហាររូបករណ៍ពេញលេញ (រួមបញ្ចូលទាំងប្រាក់ចំណាយផ្ទាល់ខ្លួន កន្លែងស្នាក់នៅ និងដំណើរកម្សាន្តមកស្រុកកំណើត) ឱកាសក្នុងការទំនាក់ទំនង និងបទពិសោធន៍ថ្មីៗ បេក្ខជនដែលត្រូវបានជ្រើសរើសនឹងទទួលបាននូវឱកាសការងារជាមួយនឹង CIMB ផងដែរ ដោយធនាគារនេះនឹងផ្តល់ឲ្យពួកគេម្នាក់ៗនូវបុគ្គលិក CIMB ម្នាក់សម្រាប់ជ្រោមជ្រែងក្នុងការសិក្សា និងបណ្តុះបណ្តាលវិជ្ជាជិវៈ ព្រមទាំងឱកាសចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទៀត។

លោក Tengku Dato’ Sri Zafrul Aziz នាយកប្រតិបត្តិរបស់ CIMB បានឲ្យដឹងថា៖ «កម្មវិធីអាហារូបករណ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការដើរតួនាទីកាន់តែសកម្មឡើងសម្រាប់បណ្តុះបណ្តាលអនាគតអ្នកដឹកនាំ ដែលនឹងជួយគាំទ្រដល់ការរីកចម្រើនរបស់អាស៊ាន ស្របទៅតាមចក្ខុវិស័យរបស់ CIMB»។

ដើម្បីមានសិទ្ធិដាក់ពាក្យ និស្សិតដែលមានចំណាប់អារម្មណ៍ត្រូវតែជាប្រជាពលរដ្ឋក្នុងប្រទេសទាំងប្រាំខាងលើ ហើយត្រូវមានពិន្ទុខ្ពស់ ក្នុងការប្រលង ឬការវាយតម្លៃមុនចូលរៀនសាកលវិទ្យាល័យ និងមានកំណត់ត្រាដែលបញ្ជាក់អំពីការងារក្រុម និងភាពជាអ្នកដឹកនាំ។ និស្សិតដែលកំពុងតែសិក្សានៅឆ្នាំទី១ ឬ ទី២ ដែលពុំស្ថិតនៅក្រោមអាហារូបករណ៍របស់ស្ថាប័នណាមួយក៏មានសិទ្ធិដាក់ពាក្យសុំផងដែរ។

រីឯមុខជំនាញសិក្សារួមមាន ធនាគារ និងហិរញ្ញវត្ថុ ពាណិជ្ជកម្ម គ្រប់គ្រង់ គណនេយ្យ នីតិសាស្ត្រ វិស្វ័កម្ម ព័ត៌មានវិទ្យា និងមុខជំនាញជាច្រើនទៀត។

កាលបរិច្ឆេទឈប់ទទួលពាក្យ គឺ ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៦។ ដើម្បីដាក់ពាក្យ សូមចូលទៅកាន់www.cimb.com/aseanscholarship ហើយដើម្បីទទួលបានព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈអ៊ីម៊ែល​ cimbaseanscholarship@cimb.com




Credit: ដោយ៖ តាំង រីនិត្យ (Wed, 25 May 2016)

Fb page: Young Leadership Foundation-Cambodia
















Share this

Related Posts

Previous
Next Post »